អំពី posTTransfer



posTTransfer ជា App សម្រាប់ធ្វើការផ្ញើរលុយទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងលោកអ្នកក៏អាចធ្វើការប្តូរលុយបានយ៉ាងងាយស្រួល និងមានអត្រាប្តូរប្រាក់បន្តផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។

posTTransfer ចូលរួមចំណែកក្នុងការថែរក្សាបរិដ្ឋានដោយមិនចាំបាច់បោះពុម្ពវិក្កយបត្រ សន្សំកំលាំងមនុស្ស សន្សំសំចៃប្រាក់ ពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ ការរំខានផ្សេងៗពីការទូរទាត់វិក្កយបត្រ ទឹក ភ្លើង ថ្លៃសាលា … បានគ្រប់ពេលនិងគ្រប់ទីកន្លែងតាមរយះទូរស័ព្ទវៃឆ្លាត និងវេបសាយ www.postransfers.com។

posTTransfer ជា App សម្រាប់ធ្វើការផ្ញើរលុយទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងលោកអ្នកក៏អាចធ្វើការប្តូរលុយបានយ៉ាងងាយស្រួល និងមានអត្រាប្តូរប្រាក់បន្តផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។

posTTransfer ចូលរួមចំណែកក្នុងការថែរក្សាបរិដ្ឋានដោយមិនចាំបាច់បោះពុម្ពវិក្កយបត្រ សន្សំកំលាំងមនុស្ស សន្សំសំចៃប្រាក់ ពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ ការរំខានផ្សេងៗពីការទូរទាត់វិក្កយបត្រ ទឹក ភ្លើង ថ្លៃសាលា … បានគ្រប់ពេលនិងគ្រប់ទីកន្លែងតាមរយះទូរស័ព្ទវៃឆ្លាត និងវេបសាយ www.postransfers.com។

posTTransferមានមុខងារសំខាន់ដូចខាងក្រោម៖

. មុខងារក្នុងការផ្ញើរលុយ

លោកអ្នកអាចផ្ញើរលុយបានតាមវិធីដូចខាងក្រោម៖

       សម្រាប់អ្នកប្រើប្រាស់ធម្មតា

          .      ពីគណនី ទៅ គណនី (ដោយប្រើលេខគណនី)

          .      ពីគណនី ទៅ គណនី (ដោយប្រើ QR Code)

          .     ពីគណនី ទៅកាន់ លេខទូរស័ព្ទដៃ (សម្រាប់ភាគីអ្នកទទួលលុយគ្មានគណនីរបស់ posTTransfer)

          .      ពីគណនី posTTransferទៅកាន់ កាន់គណនីធនាគារផ្សេងៗ

       សម្រាប់ភ្នាក់ងារ

          ក្នុងករណីដែលអ្នកផ្ញើរនិងអ្នកត្រូវទទួលលុយពុំមានគណនីរបស់ posTTransfer ទេ បើចង់ផ្ញើរលុយត្រូវទៅកាន់ភ្នាកងាររបស់ posTTransfer ដោយអនុវត្តវិធីផ្ញើរលុយ ពីលេខទូរស័ព្ទដៃ ទៅកាន់ លេខទូរស័ព្ទដៃ ដូចគ្នា។

. មុខងារក្នុងការដាក់លុយ ឬបញ្ចូលលុយទៅក្នុងគណនី posTTransfer

          លោកអ្នកអាចដាក់លុយក្នុងគណនី posTTransfer ដើម្បីធ្វើប្រតិបត្តិការផ្សេងៗបាន តាមរយះភ្នាក់ងាររបស់ posTTransfer ដែលរួមមានទីតាំងរបស់ប្រៃសណីយ៍កម្ពុជាទូទាំង ប្រទេស គ្រប់ទីតាំងដែលមានផ្លាកសញ្ញា posTTransfer និងភ្នាក់ងារចល័តរបស់ posTTransfer, Kiosk ដែលជិតជាងគេដោយលោកអ្នកគ្រាន់តែចុចលើប៊ូតុងស្វែងរក ភ្នាក់ងារ ឬលោកអ្នកអាចផ្ញើរពីគណនីរបស់មិត្តភ័ក្ត ក្រុមគ្រួសារដែលមានលុយ ស្រាប់ចូល មកគណនីរបស់លោកអ្នកបានយ៉ាងឆាប់រហ័ស និងងាយស្រួលបំផុត។

.     ការដកលុយចេញពីគណនី posTTransfer

          លោកអ្នកអាចដកលុយពីគណនី posTTransfer បានតាមរយះភ្នាក់ងាររបស់ posTTransfer ដែលរួមមានទីតាំងរបស់ប្រៃសណីយ៍កម្ពុជាទូទាំង ប្រទេស គ្រប់ទីតាំងដែលមានផ្លាកសញ្ញា posTTransfer និងភ្នាក់ងារចល័តរបស់ posTTransfer, ATM ដែលនៅជិតជាងគេ ដោយលោកអ្នកគ្រាន់តែចុចលើប៊ូតុងស្វែងរកភ្នាក់ងារ

.     ការប្តូរលុយផ្សេងៗ

          លោកអ្នកអាចធ្វើការប្តូរលុយបានគ្រប់ពេលរវាងរូបិយបណ្ណ៤ប្រភេទដើម្បីផ្ញើរចេញគឺ KHR(), USD(US$), THB(฿) & KRW()  ដោយអត្រាត្រឹមត្រូវបន្តផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។

.     ពិនិត្យប្រតិបត្តិការផ្សេងៗ

          លោកអ្នកអាចពិនិត្យផ្ទៀងផ្ទាត់បាននូវរាល់ប្រតិបត្តិការក្នុងគណនីរបស់លោកអ្នក ទាំងលុយចេញ លុយចូល និងលុយដែលបានប្តូរផ្សេងៗ។

.     ប្រតិបត្តិការរហ័ស (Favorite )

          លោកអ្នកអាចធ្វើប្រតិបត្តិការយ៉ាងរហ័សចំពោះប្រតិបត្តិការណាដែលោកអ្នកធ្លាប់ធ្វើជាច្រើនដងរួចហើយ។

ដំណើរការលើប្រព័ន្ធ ៣



អ្វីដែលយើងធ្វើ​ ?



IOS
Online Web
Android



ហេតុអ្វីត្រូវជ្រើសរើស posTTransfer?



ទំនុកចិត្ត

គ្រប់ប្រតិបត្តិការមានប្រព័ន្ធសុវត្ថិភាពខ្ពស់ (PIN, Password, Finger Print and Verify Code កំណត់ត្រាប្រតិបត្តិការត្រឹមត្រូវ(ពេលវេលា ថ្ងៃខែឆ្នាំ គោលបំណង) បង្ហាញព័ត៌មានរាល់គ្រប់ប្រតិបត្តិការលុយចេញ ចូលគណនី(ដោយ Noticfication, SMS)) ម្ចាស់គណនីគ្រប់រូបមានអត្ថសញ្ញាណច្បាស់លាស់ អ្នកផ្សេងមិនអាចប្រើប្រាស់គណនីរបស់លោកអ្នកបានទេបើគ្មានកាអនុញ្ញាតពីម្ចាស់គណនី ទោះជាទូរស័ព្ទលោកអ្នកបានបាត់ក៏ដោយ។

សេវារហ័សជាងគេ

សេវាស្ថិតនៅលើដៃរបស់លោកអ្នក ត្រឹមតែ ២ទៅ៣វិនាទីលុយហ្នឹងទៅដល់ដៃអ្នកទទួលភ្លាមទោះជានៅទីកន្លែងណា គ្រប់ពេលវេលាទាំងក្នុងប្រទេស ឬក្រៅប្រទេស។

ពំុគិតថ្លៃសេវា ១ខែដំបូង

ដោយយើងពុំមែនជាធនាគារ ដូច្នេះកម្រៃសេវារបស់យើងទាបជាងគេ ៥០%លើទីផ្សារបច្ចុប្បន្ន។ កាដូរពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលកំពង់ធ្វើការនៅក្រៅប្រទេសដូចជា ប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ជប៉ុន ។ល។

ថតរូបអេក្រង់


ចុះឈ្មោះដើម្បីទទួលព័តមានថ្មីៗ


ទាញយកមកប្រើប្រាស់ឥឡូវ


លោកអ្នកអាចទាញយក App posTTransfer មកប្រើប្រាស់លើទូរស័ព្ទវៃឆ្លាត ដូចជា ទូរស័ព្ទប្រភេទ Apple តាមរយះ App Store និង ទូរស័ព្ទវៃឆ្លាតប្រភេទ Android តាមរយះ Google Play បានយ៉ាងងាយស្រួល។ សូមលោកអ្នកទាញយក App posTTransfer មកប្រើប្រាស់ឥឡូវ​ !




ឤស័យដ្ឋាន: កែងផ្លូវ ១៣ និង ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ,រាជធានីភ្នំពេញ ១២០០០


អ៊ីមែល: [email protected] / [email protected]


វេបសាយ: www.eze-app.com


ទូរស័ព្ទ: (៨៥៥) ៨៨ ៧៣៤ ៨៨៨៨