ខនិងលក្ខខណ្ឌនៃការប្រើប្រាស់

ប៉ុស្តិ៍ផ្ញើលុយ, posTTransfer


១.             លក្ខខណ្ឌរួម

១.១.          ការបើកដំណើរការ ឬប្រើប្រាស់ទំព័រណាមួយនៃកម្មវិធីប៉ុស្តិ៍ផ្ញើលុយ (posTTransfer App) បញ្ជាក់ថាលោកអ្នកយល់ព្រម តាម ខនិងលក្ខខណ្ឌនានានៃកម្មវិធីនេះ។​ ប្រៃសណីយ៍កម្ពុជា អាចនឹងកែសម្រួល ឬកែប្រែ “ខ”​ និងលក្ខខណ្ឌទាំងនេះបាន គ្រប់ពេលវេលា។ ការបន្តប្រើកម្មវិធីប៉ុស្តិ៍ផ្ញើលុយ មានន័យថា លោកអ្នកទទួលយកការផ្លាស់ប្តូរទាំងនោះ។ សូមទាក់ទង មកប៉ុស្តិ៍ផ្ញើលុយ ប្រសិនបើលោកអ្នកមិនយល់ ឬក៏មិនច្បាស់ពីចំណុចណាមួយ នៃខចែង និងលក្ខខណ្ឌទាំងនេះ ។

១.២.         មាតិកានានានៃកម្មវិធីនេះ មិនកំណត់តែលើគ្រប់ទិន្នន័យ, ព័ត៌មាន, អក្សរ, រូបភាពហ្គ្រាហ្វិក, តំណភ្ជាប់ និងអ្វីផ្សេងៗទៀត ត្រូវបានផ្តល់ជូនដើម្បីភាពងាយស្រួលដល់អ្នកប្រើប្រាស់កម្មវិធី និងប្រើជាមធ្យោបាយព័ត៌មានប៉ុណ្ណោះ។ លោកអ្នក មិន អាចថតចម្លង, ផលិតឡើងវិញ, បោះផ្សាយ ក្នុងមធ្យោបាយណាមួយ មិនថាបានហាមឃាត់ មិនបានហាមឃាត់ ឬអ្វីផ្សេង ទៀតក៏ដោយ។​ គ្រប់មាតិកានៃកម្មវិធីនេះត្រូវបានការពារសិទ្ធិថតចម្លង។

១.៣.         កម្មវិធីនេះ មានផ្នែកដែលតម្រូវឲ្យអ្នកផ្តល់ព័ត៌ផ្ទាល់ខ្លួន។ ប៉ុស្តិ៍ផ្ញើលុយ នឹងប្រើប្រាស់ព័ត៌មានទាំងនេះប្រកបដោយ សុវត្ថិភាព ក្នុងគោលបំណងសម្រាប់ទាក់ទង, បញ្ជាក់អត្តសញ្ញាណរបស់អ្នក, ដើម្បីផ្តល់ជូនអ្នកនូវព័ត៌មានអំពីគណនី និងសេវាកម្មដែលយើងគិតថាអ្នកប្រហែលចាប់អារម្មណ៍។ ប្រសិនបើអ្នកស្នើកុំឲ្យយើងផ្តល់ព័ត៌មាននេះដល់អ្នក យើងនឹង អនុវត្តតាមការស្នើសុំនោះ។ អ្នកមានសិទ្ធិក្នុងការបើកចូល និងកែសម្រួល ឬកែតម្រូវព័ត៌មានរបស់អ្នក។ យើងនឹងមិនលក់ ព័ត៌មានរបស់អ្នកទៅភាគីទី៣ឡើយ។

១.៤.          ប៉ុស្តិ៍ផ្ញើលុយ ខិតខំប្រឹងប្រែងដើម្បីធានាថាកម្មវិធីនឹងដំណើរការធម្មតាពេញ២៤ម៉ោងក្នុងមួយថ្ងៃ។ ប៉ុស្តិ៍ផ្ញើលុយ នឹងមិន ទទួលខុសត្រូវប្រសិនបើក្នុងហេតុផលណាមួយកម្មវិធីមិនដំណើរការនៅពេលណាមួយឡើយ។ ការបើកចូលទៅក្នុងកម្មវិធី អាចនឹងត្រូវផ្អាកបណ្តោះអាសន្ន ដោយមិនជូនដំណឹងជាមុន ក្នុងករណីប្រព័ន្ធមិនដំណើរការ, ការកែសម្រួល ឬជួសជុល សម្រាប់ហេតុផលសមស្របមួយចំនួន។

១.៥.  តាមរយៈការធ្វើប្រតិបត្តិការ ការទាញយក ឬប្រើប្រាស់កម្មវិធីនេះ អ្នកបានធានាថាមិនឲ្យ ប៉ុស្តិ៍ផ្ញើលុយ ឬភ្នាក់ងាររបស់យើង ទទួលខុសត្រូវ ឬប្រឈមនឹងរាល់ការទារសំណង, ចំណាត់ការនានា, ការទទួលខុសត្រូវ, ការកាត់សេចក្តី, ការព្រមានដែល កើតមានឡើងពាក់ព័ន្ធជាមួយការប្រើប្រាស់កម្មវិធីនេះ រួមទាំងការប៉ះពាល់ដល់សេដ្ឋកិច្ច, ខាតប៉ង់, ការខូចខាតអាជីវកម្ម, ទិន្នន័យ ឬប្រព័ន្ធទូរស័ព្ទ ឬការខូចខាតណាមួយផ្សេងទៀតដែលបង្កឡើងពី ការពឹងអាស្រ័យលើមាតិកាណាមួយ ឬ លទ្ធផលបង្កឡើងដោយការអាក់រអួល, ផ្អាកដំណើរការ, ទូរស័ព្ទមិនដំណើរការ, ការលុបឯកសារ, ដំណើរការមិនប្រក្រតី, ភាពមិនទៀងទាត់, មានមេរោគ, ការពន្យារពេល ឬកំហុសបច្ចេកទេសណាមួយ បើទោះបីពីមុនមកអ្នកធ្លាប់បានប្រាប់ យើងអំពីលទ្ធភាពនៃការទាមទារនេះហើយក៏ដោយ។

១.៦.         កម្មវិធីនេះ អាចនឹងភ្ជាប់ទៅនឹងប្រភព ឬវិបសាយផ្សេងៗដែលគ្រប់គ្រងដោយភាគីដទៃ។ ប៉ុស្តិ៍ផ្ញើលុយ​ នឹងមិនទទួលខុស ត្រូវ និងមិនគាំទ្រចំពោះមាតិកា, ផលិតផល, សេវាកម្ម ឬការប្រើប្រាស់វិបសាយភាគីទីបីណាមួយ ឬការផ្លាស់ប្តូរ ឬការកែ ប្រែប្រភព វិបសាយទាំងនេះឡើយ។ យើងផ្តល់តំណភ្ជាប់ទាំងនេះ ដល់អ្នក ដើម្បីផ្តល់ភាពងាយស្រួល ហើយការរួម បញ្ចូលតំណភ្ជាប់នេះ មិនមានន័យថាប៉ុស្តិ៍ផ្ញើលុយ គាំទ្រដល់ភាគីទាំងនោះ ហើយក៏មិនមានន័យថា យើង ឧបត្ថម្ភ,​ ចាប់ដៃគូ ឬចូលរួមជាមួយ, ឬត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយស្របច្បាប់ ចំពោះពាណិជ្ជនាម, ពាណិជ្ជសញ្ញាចុះបញ្ជី, រូបសញ្ញា, ត្រាផ្លូវការ, ឬសញ្ញាសិទ្ធិថតចម្លងដែលអាចនឹងមានមកជាមួយតំណ ភ្ជាប់ទាំងនេះឡើយ។ អ្នកគួរទាក់ទងទៅ កាន់អ្នកគ្រប់គ្រងវិបសាយ សម្រាប់កម្មវិធីភាគីទីបីដែលប្រើបាន ប្រសិនបើអ្នកមានចម្ងល់ពាក់ព័ន្ធនឹងតំណភ្ជាប់ ឬមាតិកា ដែលមាននៅលើវេបសាយរបស់ភាគីទីបី។

១.៧.  អ្នកបានយល់ព្រមថា អ្នកនឹងមិនប្រើប្រាស់កម្មវិធីប៉ុស្តិ៍ផ្ញើលុយ ឬមាតិកាណាមួយ៖

ក.        ភ្ជាប់ជាមួយរូបយន្តឬឧបករណ៍ស្វ័យប្រវត្តិឬប្រើដោយដៃណាមួយដែលអនុញ្ញាតឲ្យអ្នកត្រួតត្រាឬចម្លងកម្មវិធី ឬមាតិកាដែលល្មើសនឹងលក្ខខណ្ឌនៃការប្រើប្រាស់

ខ.         នៅលើកម្មវិធីផ្សេង

គ.         ជំរុញការលក់ទំនិញ ឬសេវារបស់អ្នក ឬរបស់ភាគីទីបី

ឃ.         អូសទាញអ្នកប្រើប្រាស់កម្មវិធីនេះ ឲ្យចូលរួម ឬក្លាយជាសមាជិកនៃការលក់ដូរអនឡាញ,តាមហាង ឬស្ថាប័នផ្សេង

ង.         ឥរិយាបថណាមួយដែលពាក់ព័ន្ធនឹងការលុបសិទ្ធិថតចម្លង ឬកំណត់ចំណាំពាណិជ្ជ សញ្ញា

ច.         ផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនមានការអនុញ្ញាត ឬ រំខានមធ្យោបាយផ្សព្វផ្សាយផ្សេងៗ, “junk mail”, “spam, “chain letters”, “pyramid schemes”, ទម្រង់ផ្សេងៗទៀត នៃការឃោសនា

ធ.         ផ្សព្វផ្សាយអ្វីៗដែលរំលោភ ឬអាចរំលោភសិទ្ធិ (រួមទាំងកម្មសិទ្ធិបញ្ញា) របស់ភាគីទីបី ឬសកម្មភាពមិនស្របច្បាប់, គំរាមកំហែង, បរិហារកេរ្តិ៍, អាសគ្រាម, មិនសមរម្យ, វាយប្រហារ, រូបអាសអាភាសន៍, ការប្រមាថ, ញុះញង់ឲ្យមាន ការស្អប់, ការរើសអើង, ការគំរាមកំហែង, អសីលធម៌, រំលោភសេចក្តីទុកចិត្ត, រំលោភឯកជនភាព, ឬទង្វើដែលត្រូវ បានដាក់កំហិត ឬត្រូវបានហាមឃាត់មិនឲ្យប្រើ និងត្រូវបានមើលឃើញថាជាបទល្មើសព្រហ្មទណ្ឌ ឬបង្កហានិភ័យ ចំពោះបញ្ហាបវេណី

ជ.         ការផ្សព្វផ្សាយអ្វីៗ ដែលនាំឲ្យ ឬអាចនឹងនាំឲ្យប៉ុស្តិ៍ផ្ញើលុយ មានទំនាស់ ឬធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ ប្រៃណីយ៍កម្ពុជា

ញ.         ផ្សព្វផ្សាយអ្វីៗដែលរំខាន, បង្កការខូចខាត, បំផ្លិចបំផ្លាញ ឬកំណត់មុខងារកម្មវិធីកុំព្យូទ័រ ឬផ្នែកណាមួយនៃម៉ាស៊ីន កុំព្យូទ័រ ឬឧបករណ៍ទូរគមនាគមន៍ ដែលរួមបញ្ចូលទាំងមេរោគកុំព្យូទ័រផ្សេងៗ ដូចជា Trojan, horses, មេរោគ Wors, សមាសភាគបង្គបញ្ហា, ទិន្នន័យខូច ឬ កម្មវិធីបង្កការរំខាន ឬទិន្នន័យបង្កបញ្ហា។

១.៨.  រាល់អ្វីៗនៅក្នុងកម្មវិធីនេះដែលមិនត្រឹមត្រូវ ឬមានកំហុស ត្រូវស្ថិតក្រោម និងអនុលោមតាម​ ខ​និងលក្ខខណ្ឌនេះ។ ខនិងលក្ខខណ្ឌទាំងនេះ ស្ថិតក្រោមវិសាលភាពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការប្ដឹងផ្ដល់ ឬចំណាត់ការណាមួយដោយផ្ទាល់ ឬមិនផ្ទាល់កើតមានឡើងក្រោម ខនិងលក្ខខណ្ឌនេះ ឬពាក់ព័ន្ធនឹងកម្មវិធីនេះ ភាគីនីមួយៗ ត្រូវស្នើសុំដំណោះស្រាយពីអង្គភាពយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

២.    ពាក្យបច្ចេកទេស និងអត្ថន័យ

២.១.         “ប៉ុស្តិ៍ផ្ញើលុយ (posTTransfer App)” គឺជាឧបករណ៍ផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថ (Financial Technology, FINTECH)  ដែលបានបង្កើតឡើងដោយប្រៃសណីយ៍កម្ពុជា ក្នុងការផ្តល់សេវាហិរញ្វត្ថុ ប្រៃសណីយ៍, ការទទួល និងទូទាត់ថ្លៃបញ្ញើ និងសេវាផ្សេងៗរបស់ប្រៃសណីយ៍កម្ពុជា។ ប៉ុស្តិ៍ផ្ញើលុយ​ មានមុខងារសំខាន់ៗ ដូចជាៈ ផ្ញើលុយ, ដាក់លុយ, ដកលុយ, ទូទាត់វិក្កយប័ត្រ, ពិនិត្យសមតុល្យគណនី, បង្កាន់ដៃ និងទូទាត់ថ្លៃសេវាសាធារណៈនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

២.២.         “លេខគណនីប៉ុស្តិ៍ផ្ញើលុយ” សំដៅលើលេខ៨ខ្ទង់ដែលចេញដោយប៉ុស្តិ៍ផ្ញើលុយជូនដល់លោកអ្នក  ដែលជួយឲ្យប៉ុស្តិ៍ផ្ញើលុយអាចកំណត់អត្តសញ្ញាណលោកអ្នកបាននៅពេលបើកចូលគណនីប៉ុស្តិ៍ផ្ញើលុយតាមរយៈទូរស័ព្ទចល័ត ។

២.៣.          គណនីប៉ុស្តិ៍ផ្ញើលុយ (posTTransfer Account) គឺជាគណនីអតិថិជនមួយប្រភេទ ដែលបង្កើតឡើងនៅពេលអតិថិជនបានទាញយកកម្មវិធីប៉ុស្តិ៍ផ្ញើលុយ និងចុះឈ្មោះប្រើប្រាស់រួចរាល់ សម្រាប់ប៉ុស្តិ៍ផ្ញើលុយកំណត់អត្តសញ្ញាណអ្នកបាននៅពេលបើកចូលគណនីប៉ុស្តិ៍ផ្ញើលុយតាមរយៈទូរស័ព្ទចល័ត ឬកំព្យូទ័រ។

២.៤.          លេខកូដសម្ងាត់ (PASSWORD) គឺជាការលាយចំរុះគ្នារវាងតួអក្សរតូច,​ តួអក្សរធំ, លេខ, សញ្ញា​ ជាបណ្តុំពាក្យពាក្យសម្ងាត់ ហើយត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់អត្ថសញ្ញាណអ្នកប្រើប្រាស់​ ដែលបានដាក់ដោយអតិថិជនផ្ទាល់។

២.៥          លេខកូដសម្ងាត់ (PIN (4 Digits)) គឺជាលេខសម្ងាត់ ៤ខ្ទង់ ដែលបានបង្កើតនិងផ្ញើទៅឲ្យអ្នកប្រើប្រាស់ដោយប្រព័ន្ធប៉ុស្តិ៍ផ្ញើលុយ សម្រាប់ផ្ទៀងផ្ទាត់លេខទូរស័ព្ទថាកំពង់ដំណើការ និងពិតជារបស់អ្នកស្នើសុំចុះឈ្មោះ។

២.៦.          លេខកូដសម្ងាត់ PIN (6 Digits) គឺជាលេខកូដសម្ងាត់​ ៦ខ្ទង់​ ដែលជ្រើសរើស ឬកំណត់ដោយអ្នកប្រើប្រាស់ផ្ទាល់ និងប្រើដើម្បីបើកចូល ​និងធ្វើប្រតិបត្តិការក្នុងគណនីប៉ុស្តិ៍ផ្ញើលុយរបស់អ្នកតាមរយៈទូរស័ព្ទចល័ត។

២.៦.          PIN (8 Digits) គឺជាលេខសម្ងាត់​ ៨ខ្ទង់ ដែលបានបង្កើតនិងផ្ញើទៅឲ្យអ្នកផ្ញើលុយ  ដោយប្រព័ន្ធប៉ុស្តិ៍ផ្ញើលុយ សម្រាប់ឲ្យអ្នកទទួលលុយប្រើប្រាស់នៅពេលទៅដកលុយ។ លេខសម្ងាត់ ៨ខ្ទង់នេះ ត្រូវកំណត់ការប្រើប្រាស់ ដូចខាងក្រោយ៖

  • អស់សុពលភាពនៅពេលដកលុយអស់ (នៅសល់០),
  • អស់សុពលភាពប្រើប្រាស់ក្រោយរយៈពេល​ ១៥ថ្ងៃ ប្រសិនបើអ្នកទទួលមិនបានមកដក លុយ ហើយលុយនោះ⁣ នឹងត្រូវបង្វែចូលគណនីដើមវិញ។​

២.៧.          “ពុម្ពក្រយ៉ៅដៃ (Finger Print)” ​“កំណត់សម្គាល់មុខ (Face ID)” គឺលេខកូដសម្ងាត់ប្រើជំនួសPIN ៦ខ្ទង់ សម្រាប់ដោះ សោទូរស័ព្ទ,កម្មវិធី ដើម្បីចូលធ្វើប្រតិបត្តិការ។

២.៨.          ឃ្យូអរកូដបង្ហាញ​ (QR code, Quick response code) គឺជាលេខកូដសម្គាល់គណនីនីមួយៗ របស់អតិថិជន បង្កើតឡើង ដោយប្រព័ន្ធប៉ុស្តិ៍ផ្ញើលុយ សម្រាប់ផ្តល់ជូនម្ចាស់គណនីនីមួយៗ អាចបោះពុម្ព យកទៅដាក់តាំង​ (Static QR code)​ ឬ ទុកក្នុងទូរស័ព្ទ ឬឧបករណ៍ផ្សេងៗ (Dynamic​ QR code ) ប្រើប្រាស់សម្រាប់បង្ហាញឲ្យអតិថិជនស្កែនដើម្បីបង់លុយ, ដកលុយ, ដាក់លុយ, ផ្ញើលុយ ឬទូទាត់ថ្លៃទំនិញ​និងសេវាផ្សេងៗ បានយ៉ាងលឿន និងងាយស្រួលបំផុត។

២.៩.          ឃ្យូអរកូដស្កែន (QR code​ Scanner) គឺជាមុខងារដ៏សំខាន់មួយនៃកម្មវិធីប៉ុស្តិ៍ផ្ញើលុយ សម្រាប់ឲ្យម្ចាស់គណនី នីមួយៗ⁣ ប្រើប្រាស់ដើម្បីស្កែនទទួលយកលុយ,​ បង់លុយ, ដកលុយ, ដាក់លុយ, ផ្ញើលុយ ឬទូទាត់ថ្លៃទំនិញ​ និងសេវា ផ្សេងៗ​​ និងភ្ជាប់ប្រតិបត្តិការផ្សេងៗ​បានយ៉ាងលឿន​​និងងាយស្រួលបំផុត។

២.៩. ​​​         “AML” មានន័យថាការប្រឆាំងការសម្អាតប្រាក់ ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា (“NBC”) និងប្រកាស ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

២.១០.         “សមតុល្យដែលអាចប្រើបាន” មានន័យថាទឹកប្រាក់ដែលមានក្នុងគណនី posTTransfer  នៅក្នុងប្រព័ន្ធ ដែលអាចជា ដុល្លារអាមេរិក, ប្រាក់រៀលខ្មែរ, ប្រាក់បាតថៃ, វ៉នកូរ៉េ ហើយអាចប្រើប្រាស់នៅពេលណាក៏បាន យោងតាមការកំណត់ ដូចមានក្នុងខចែង និងលក្ខខណ្ឌនេះ។

២.១១.​          “ធនាគារ” មានន័យថាធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធើ្វ ប្រតិបត្តិការអាជីវកម្មធនាគារនៅកម្ពុជា និងចាប់ដៃគូជាមួយប្រៃសណីយ៍កម្ពុជា ដើម្បីធើ្វសកម្មភាពជាក់លាក់មួយចំនួន (បង្វែរលុយ, ដកលុយ, ដាក់លុយ និងទូទាត់ផ្សេងៗ)។

២.១២.          “គណនីធនាគារ” មានន័យថាជាគណនីមួយៗ របស់ធនាគារមួយក្នុងឈ្មោះរបស់ប៉ុស្តិ៍ផ្ញើលុយ ។

២.១៣.          “CFT” មានន័យថាការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងប្រកាសស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

២.១៤.          “ការកំណត់លើប្រតិបត្ដិការប្រចាំថ្ងៃ” មានន័យថាបរិមាណកំណត់នៃទឹកប្រាក់ជាអតិបរមារបស់ប៉ុស្តិ៍ផ្ញើលុយដែលអាច ធ្វើប្រតិបត្តិការក្នុងមួយ (០១)ថ្ងៃ ឬការកំណត់ណាមួយផ្សេងពីនេះ។

២.១៥.          “ប្រាក់តម្កល់” មានន័យថា សាច់ប្រាក់ស្ថិតនៅក្រោមខចែង និងលក្ខខណ្ឌនេះ ដែលលោកអ្នកបានផ្តល់ការអនុញ្ញាត ឲ្យប៉ុស្តិ៍ផ្ញើលុយក្នុងការតម្កល់នៅក្នុងគណនីធនាគារមួយ។

២.១៦.          “គណនីប៉ុស្តិ៍ផ្ញើលុយ” មានន័យថា សមតុល្យនៃសាច់ប្រាក់របស់លោកអ្នកដែលមាន និងបានកត់ត្រាទុកនៅក្នុង ប្រព័ន្ធរបស់ប៉ុស្តិ៍ផ្ញើលុយ។

២.១៧.          “ការខាតបង់” ដែលទទួលរងដោយបុគ្គលម្នាក់ មានន័យថា ការតវ៉ា ការទាមទារ ពាក្យបណ្តឹង ឬ នីតិវិធីណាមួយដែល ធ្វើឡើងប្រឆាំងទៅនឹងបុគ្គលនោះ និងការខាតបង់ ការចំណាយ ការទទួលខុសត្រូវណាមួយដែលបានទទួលរង ឬ ធើ្វឡើងដោយបុគ្គលនោះ។

២.១៨.          “យើង” មានន័យថា ប្រៃសណីយ៍កម្ពុជា ឬ ប៉ុស្តិ៍ផ្ញើលុយ

២.១៩.          “ភា្នក់ងារប៉ុស្តិ៍ផ្ញើលុយ” មានន័យថា ជាអ្នកលក់រាយ ឬបុគ្គលដទៃទៀតដែលបានតែងតាំងដោយប៉ុស្តិ៍ផ្ញើលុយ ក្រោម កិច្ចព្រមព្រៀងមួយដើម្បីជួយសម្រួលសេវាប៉ុស្តិ៍ផ្ញើលុយ។

២.២០.          “លោកអ្នក” និង “អ្នក” មានន័យថា ជាអតិថិជនដែលប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយ។

៣.          តើប៉ុស្តិ៍ផ្ញើលុយ (posTTransfer App) ជាអ្វី?

ប៉ុស្តិ៍ផ្ញើលុយ (posTTransfer App) គឺជាឧបករណ៍ផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថ (Financial Technology, FINTECH)  ដែលបានបង្កើតឡើងដោយប្រៃសណីយ៍កម្ពុជា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រៃសណីយ៍, ការទទួល និងទូទាត់ថ្លៃបញ្ញើ និងសេវាផ្សេងៗរបស់ប្រៃសណីយ៍កម្ពុជា។ ប៉ុស្តិ៍ផ្ញើលុយ​ មានមុខងារសំខាន់ៗ ដូចជាៈ ផ្ញើលុយ, ដាក់លុយ, ដកលុយ, ទូទាត់វិក្កយប័ត្រ, ពិនិត្យសមតុល្យគណនី, បង្កាន់ដៃ និងទូទាត់ថ្លៃសេវាសាធារណៈនានា ក្នុង ព្រះរាជាណាចក្រកម្ពុជា។ ដោយការប្រើប្រាស់សេវាទាំងនេះ លោកអ្នកបានផ្តល់ការអនុញ្ញាតឲ្យប៉ុស្តិ៍ផ្ញើលុយតម្កល់សាច់ប្រាក់របស់លោកអ្នកនៅក្នុងគណនីធនាគារមួយ (សមតុល្យ នៃសាច់ប្រាក់នោះ ត្រូវបានបង្ហាញលើគណនីប៉ុស្តិ៍ផ្ញើលុយរបស់លោកអ្នក)។

៤.     ការចុះឈ្មោះប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយ

លោកអ្នកអាចប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយបានប្រសិនបើ៖

ក.  លោកអ្នកជា៖

១.         បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ឬ

២.         ជាបុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ និងបានផ្តល់ជូនដល់ប៉ុស្តិ៍ផ្ញើលុយនូវភស្តុតាងដែលបញ្ជាក់ពីការ ព្រមព្រៀងរបស់អាណាព្យាបាលស្របច្បាប់របស់លោកអ្នកក្នុងការអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយ។

ខ.  លោកអ្នកបានបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់តាមការផ្ទៀងផ្ទាត់ និងការកំណត់អត្តសញ្ញាណ អតិថិជនរបស់ ប៉ុស្តិ៍ផ្ញើលុយ និងត្រូវមានរូបថត លិខិតឆ្លងដែន ឬ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងមានសុពលភាព (មិន ចាំបាច់បំពេញព័ត៌មាន អ្នកគ្រាន់តែចុចលើកម្មវិធី OCR​ ដើម្បីស្កែនអត្ថសញ្ញាណបណ្ណ ឬលិខិតឆ្លងដែនរបស់ អ្នកដើម្បីទាញយកព័ត៌មានសង្ខេបរបស់អ្នកដាក់ក្នុងប៉ុស្តិ៍ផ្ញើលុយដោយស្វ័យប្រវត្តិ) ឬលិខិតសម្គាល់ព្រះសង្ឃ ដែលមានបិទរូបថត (ឆាយា, សង្ឃដីកា ឬសុទ្ទិប័ត្រ)។

គ.  លោកអ្នកមានទូរស័ព្ទចល័តមួយ បានភ្ជាប់សេវាអ៊ីនថឺណែត ស្របតាមលក្ខខណ្ឌតម្រូវ ដោយប៉ុស្តិ៍ផ្ញើលុយ។ សូមបញ្ជាក់ថា មិនមែនគ្រប់ទូរស័ព្ទចល័តសុទ្ធតែអាចប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយបាននោះទេ។ យើងនឹងមិន ទទួលខុសត្រូវ ឬទទួលសងចំពោះអលទ្ធភាពនៃទូរស័ព្ទរបស់លោកអ្នកក្នុងការបើកចូល និងប្រើប្រាស់សេវា ប៉ុស្តិ៍ផ្ញើលុយ ឬការខាតបង់ ឬការខូចខាតចំពោះទូរស័ព្ទចល័តរបស់លោកអ្នកដែលបណ្តាលមកពីការបើក ចូល ឬប្រើប្រាស់ ឬក៏ការប៉ុនប៉ងបើកចូល ឬប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយនោះឡើយ ។

៥.         ទូរស័ព្ទ និងលេខគណនី

បន្ទាប់ពីអ្នកចុះឈ្មោះប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយបានសម្រេច ប្រព័ន្ធនឹងបង្កើតគណនីប៉ុស្តិ៍ផ្ញើលុយដោយស្វ័យប្រវត្តិចំនួនបួនគណនីនៅក្នុងប្រព័ន្ធប៉ុស្តិ៍ផ្ញើលុយ ដែលរួមមានៈ អក្សរកាត់រូបិយប័ណ្ណ,​ លេខកូដប្រទេស, លេខទូរស័ព្ទ (ឧទាហរណ៍ៈ KHR85512363738,​ USD85512363738, THB85512363738, KRW85512363738 ) (អ្នកអាចប្រើប្រាស់ប្រភេទរូបិយប័ណ្ណគណនីណាមួយក៏បាន​ ហើយក៏អាចប្តូរលុយពីគណនីមួយទៅគណនីមួយទៀតបានគ្រប់ពេលវេលា​ តាមអត្រាប្តូរប្រាក់របស់ធនាគារជាតិកម្ពុជា)។

៦.    លេខសម្ងាត់សុវត្ថិភាព

៦.១.         ត្រូវជ្រើសរើសលេខសម្ងាត់ (Password) ដែលមាន ៨ខ្ទង់ជាអក្សរធំ, អក្សរតូច,​ សញ្ញា,​ លេខចំរុះគ្នា

៦.២.          ត្រូវជ្រើសរើសលេខសម្ងាត់ផ្ទាល់ខ្លួន (PIN) ដែលមាន ០៦ខ្ទង់ជាលេខទាំងអស់។

៦.៣.         ការជ្រើសរើសលេខសម្ងាត់ មិនត្រូវអនុវត្តដូចខាងក្រោម ៖

  • មិនត្រូវជ្រើសរើសលេខលំដាប់ឡើង លំដាប់ចុះ លេខស្ទួនគ្នា ឬលេខដូចៗគ្នាឡើយ ដូចជាៈ ១២៣៤៥៦ ឬ ៩៨៧៦៥៤ ឬ ៩៩៩៩៩៩ ។
  • មិនត្រូវជ្រើសរើសលេខទូរស័ព្ទដៃ ឬលេខថ្ងៃខែឆ្នាំកំណើតផ្ទាល់ខ្លួន ឬរបស់សមាជិកគ្រួសារ និងលេខផ្សេង ទៀតដែលគេដឹងជាទូទៅនោះធ្វើជាលេខសម្ងាត់ផ្ទាល់ខ្លួនឡើយ។
  • មិនត្រូវជ្រើសរើសលេខសម្ងាត់ដែលសាធារណជនទូទៅស្គាល់ និងងាយស្រួលទាយធ្វើជាលេខសម្ងាត់ឡើយ ។

៦.៤.          មិនត្រូវកត់ត្រាលេខសម្ងាត់ (Password / PIN) ទុកនៅលើវត្ថុអ្វីមួយឡើយ ត្រូវទន្ទេញចាំមាត់ដើម្បីងាយស្រួល    ក្នុងការប្រើប្រាស់ ។

៦.៥.          មិនត្រូវឲ្យគេដឹង ឬឲ្យគេមើលឃើញលេខសម្ងាត់ នៅពេលប្រើប្រាស់ឡើយ។ ត្រូវប្រាកដថាគ្មាននរណាម្នាក់លួច មើលនៅពេលអ្នកបញ្ចូលលេខសម្ងាត់ ។

៦.៦.          ត្រូវធ្វើការផ្លាស់ប្តូរលេខសម្ងាត់ឲ្យបានញឹកញាប់ ។

៦.៧.         ការបញ្ចូលលេខសម្ងាត់មិនត្រូវចំនួនបីដង  នោះប្រព័ន្ធនឹងបង្ខាំងការប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយដោយស្វ័យប្រវត្តិ ។ ក្នុងករណីនេះ អ្នកត្រូវបង្កើតលេខសម្ងាត់ថ្មី (Reset PIN) តាមរយៈទូរស័ព្ទដែលបានចុះឈ្មោះសេវាប៉ុស្តិ៍ផ្ញើលុយ ដោយបំពេញនូវសំណួរ-ចម្លើយ ដូចកាលចុះឈ្មោះលើកដំបូង និងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវ ។ ករណីអ្នកមិន ចងចាំសំណួរ-ចម្លើយ ត្រូវអញ្ជើញមកកាន់ការិយាល័យប៉ុស្តិ៍ផ្ញើលុយ ដើម្បីស្នើសុំលេខសម្ងាត់ថ្មី។

៧.          ប្រតិបត្តិការ និងការពណ៌នាពីសេវាប៉ុស្តិ៍ផ្ញើលុយ

៧.១.         ការដាក់លុយ ការដកលុយ, ការផ្ញើលុយ, ទិញកាតទូរស័ព្ទ និងទូទាត់ថ្លៃបញ្ញើ និងសេវាផ្សេងៗទៀតរបស់ ប្រៃសណីយ៍កម្ពុជា៖

ក.          ការដកលុយៈ  លោកអ្នកអាចដកលុយចេញពីក្នុងគណនីប៉ុស្តិ៍ផ្ញើលុយបាននៅតាមសាខាប្រៃសណីយ៍កម្ពុជា ឬនៅតាមភ្នាក់ងាររបស់យើងដែលទទួលបានការអនុញ្ញាតិតាមពីរបៀប៖

១.         ដកលុយពីគណនីប៉ុស្តិ៍ផ្ញើលុយៈ ដោយផ្តល់លេខគណនីប៉ុស្តិ៍ផ្ញើលុយរបស់អ្នក និងចំនួនទឹកលុយដែលអ្នក ត្រូវដក នោះភ្នាក់ងារយើងនឹងធ្វើការងារជូនអ្នក ហើយទូរស័ព្ទរបស់អ្នកនឹងបានទទួលសារមួយប្រាប់ពីចំនួន ទឹកប្រាក់ដែលអ្នកបានដកនោះ ហើយអ្នកនឹងទទួលបានសាច់ប្រាក់ពីភ្នាក់ងារយើងគ្រប់ចំនួន។

២.         ដកលុយដែលទទួលបានតាមលេខទូរស័ព្ទៈ អ្នកត្រូវផ្តល់លេខកូដសម្ងាត់ ៨ខ្ទង់ដែលអ្នកទទួលបានពីអ្នក ផ្ញើលុយឲ្យអ្នក និងលេខទូរស័ព្ទអ្នកទទួលលុយ នោះភ្នាក់ងារយើងនឹងធ្វើធ្វើប្រតិបត្តិការជូនអ្នក ប្រសិនត្រឹម ត្រូវហើយភ្នាក់ងារនឹងប្រគល់លុយគ្រប់ចំនួនជូនអ្នក។

ខ.  ការផ្ញើលុយៈ លោកអ្នកអាចផ្ញើសាច់ប្រាក់ដោយប្រើទូរស័ព្ទចល័តរបស់លោកអ្នកជាមួយនឹងលេខគណនីប៉ុស្តិ៍ផ្ញើលុយ, លេខទូរស័ព្ទដៃ និងលេខកូដសម្ងាត់របស់អ្នកទៅកាន់៖

១.  អ្នកលក់ទំនិញ ឬសេវា ដែលបានចុះកិច្ចសន្យាជាមួយប៉ុស្តិ៍ផ្ញើលុយរួចហើយ

២.  ម្ចាស់វិក្ក័យបត្រដែលបានចុះកិច្ចសន្យាជាមួយប៉ុស្តិ៍ផ្ញើលុយរួចហើយ

៣.  អតិថិជនដែលប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយដទៃទៀត និង

៤.  ទៅកាន់បុគ្គលដែលមិនមែនជាអតិថិជនប្រើបា្រស់សេវាប៉ុស្តិ៍ផ្ញើលុយតាមរយៈលេខទូរស័ព្ទដៃ​ (លេខ ទូរស័ព្ទទៅលេខទូរស័ព្ទ)

គ.  ការទិញកាតទូរស័ព្ទៈ អ្នកអាចទិញកាតទូរស័ព្ទចល័តពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទណាដែលបានចុះកិច្ចសន្យា ជាមួយប៉ុស្តិ៍ផ្ញើលុយ។

ឃ. ការដាក់ប្រាក់

១.          អ្នកអាចដាក់លុយនៅគ្រប់សាខាប្រៃសណីយ៍កម្ពូជា ឬនៅតាមកន្លែងភ្នាក់ងារប៉ុស្តិ៍ផ្ញើលុយ

២.          អ្នកក៏អាចទទួលបានការបង្វែរប្រាក់បៀវត្ស ដោយស្វ័យប្រវិត្ត ប្រសិនបើនិយោជករបស់អ្នកបានចុះកិច្ចព្រមព្រៀងជាមួយប៉ុស្តិ៍ផ្ញើលុយ ។

៧.២.   ព័ត៌មានអំពីសាច់ប្រាក់របស់អ្នក

១.          អ្នកអាចពិនិត្យមើលសមតុល្យនៃសាច់ប្រាក់បច្ចុប្បន្នរបស់អ្នកបានគ្រប់ពេលវេលា ដោយគ្រាន់តែចុចលើ គណនីខ្ញុំ នោះអ្នកនឹងឃើញទឹកលុយដែលមាននៅក្នុងគណនីទាំង៤របស់អ្នក

២.         អ្នកអាចពិនិត្យមើលរបាយការណ៍ប្រតិបត្តិការ, បង្កាន់ដៃ, កម្រៃសេវា និងសមតុល្យបច្ចុប្បន្ន ដោយគ្រាន់តែចុចលើ ប្រវត្តិប្រតិបត្តិការ​ នោះអ្នកនឹងបានដឹងរាល់គ្រប់ប្រតិបត្តិការនីមួយៗ។

៧.៣.   មុខងារបង្វែរលុយចូលគណនីដើមវិញ (Transfer Back): 

ប្រើនៅពេលអ្នកផ្ញើលុយទៅខុសលេខទូរស័ព្ទអ្នកទទួល។​ អ្នកអាចផ្ញើលុយនោះត្រលប់មកគណនីដើមវិញ ដោយ យកលេខទូរស័ព្ទដែលបានផ្ញើខុស និងលេខកូដ ៨ខ្ទង់សម្រាប់ដកលុយអ្នកហ្នឹងទទួលបានសារប្រាប់ថាអ្នកទទួលបាន លុយតាមចំនួនដែលអ្នកបានធ្ចើប្រតិបត្តិការ

៨.            លក្ខខណ្ឌនៃការប្រើប្រាស់គណនីប៉ុស្តិ៍ផ្ញើលុយ

៨.១.          អត្រាការប្រាក់ គ្មាន ។

៨.២.          ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា គឺមិនតម្រូវ ។

៨.៣.          សមតុល្យសរុបអតិបរមានៃគណនីទាំងបួនមិនឲ្យលើសពី ១០,០០០,០០០រៀល ឬ ២,៥០០ដុល្លារ ។ សមតុល្យនេះអាចនឹង មានការប្រែប្រួល កើនឡើង ឬថយចុះ ទៅតាមស្ថានភាពជាក់ស្តែងរបស់ប៉ុស្តិ៍ផ្ញើលុយ។

៨.៤.          គណនីប៉ុស្តិ៍ផ្ញើលុយនេះអាចទូទាត់ថ្លៃបញ្ញើប្រៃសណីយ៍, ដាក់ប្រាក់, ដកប្រាក់, បង្វែរលុយ, ទូទាត់វិក្កយបត្រ, ទំនិញ, សេវា និងបញ្ចូលលុយទូរស័ព្ទ ។ សេវាផ្សេងៗទៀតនឹងដាក់ឲ្យប្រើប្រាស់នៅពេលក្រោយ ក្នុងករណីមានតម្រូវការទីផ្សារ

៨.៥.          ករណីមានប្រតិបត្តិការបង្វែរលុយចូលគណនី ដែលធ្វើឲ្យសមតុល្យគណនីលើសពីសមតុល្យដែលបានកំណត់ ប្រព័ន្ធនឹង មិនអនុញ្ញាតនោះទេ ហើយប្រព័ន្ធនឹងបង្ហាញសារ ឲ្យម្ចាស់គណនីបានដឹងពីការលើសសមតុល្យនេះ

៨.៦.          គណនីប៉ុស្តិ៍ផ្ញើលុយមិនមានកាលបរិច្ឆេទផុតកំណត់ទេ ប៉ុន្តែបើគណនីមានសមតុល្យធំជាងសូន្យ ហើយគ្មានប្រតិបត្តិការ កើតឡើងក្នុងរយៈពេល ៣៦៥ថ្ងៃ  ត្រូវចាត់ជាគណនីគ្មានប្រតិបត្តិការ ប៉ុន្តែគណនីនេះនៅតែអាចធ្វើប្រតិបត្តិការចេញ-ចូលបានជាធម្មតា ដោយមិនបង្ខាំងឡើយ ។

៨.៧.          គណនីប៉ុស្តិ៍ផ្ញើលុយ ដែលមានសមតុល្យសូន្យ មិនត្រូវបានបិទ ឬលុបចេញពីប្រព័ន្ធឡើយ ។

៩.             ការទទួលខុសត្រូវ

៩.១.         អ្នកត្រូវទទួលខុសត្រូវទាំងស្រុង លើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងរូបថត ព្រមទាំងព័ត៌មានផ្ទាល់ខ្លួនថាពិត⁣ ជាត្រឹមត្រូវ មិនក្លែងក្លាយ។ ករណីប៉ុស្តិ័ផ្ញើលុយរកឃើញថា មិនពិត ឬក្លែងក្លាយ នោះអ្នកត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់។

៩.២.         ទទួលខុសត្រូវគ្រប់ប្រតិបត្តិការទាំងអស់ ដែលធ្វើឡើងនៅពេលដែលលោកអ្នក ប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយ លើកលែង តែក្នុងករណីដែលមានការបោកបញ្ឆោត ឬការធ្វេសប្រហែសដែលនាំហេតុឬប្រព្រឹត្តដោយផ្ទាល់ដែលរកឃើញ ដោយ ប៉ុស្តិ៍ផ្ញើលុយ និយោជិតប៉ុស្តិ៍ផ្ញើលុយ ភ្នាក់ងាររបស់ប៉ុស្តិ៍ផ្ញើលុយ។ ថ្វីបើមានបទប្បញាត្តិចំពោះខចែងផ្សេងទៀត ប៉ុស្តិ៍ផ្ញើលុយ មិនទទួលខុសត្រូវរាល់ការខាតបង់ទ្រព្យសម្បត្តិផលប្រយោជន៍ផ្សេងៗ អចេតនា ដោយមិនផ្ទាល់ ឬ ករណីគ្រោះថ្នាក់ពិសេសនៅក្នុងរង្វង់នៃប្រតិបត្តិការនៃការផ្តល់សេវានេះ ។

៩.៣.         អ្នកត្រូវទទួលខុសត្រូវទាំងស្រុងលើការខូចខាតទ្រព្យសម្បត្តិ ឬបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬគណនីអ្នកផ្សេង ឬគណនីរបស់ប៉ុស្តិ៍ផ្ញើលុយ។ ប្រសិនបើអ្នកប្រព្រឹត្តដោយធ្វេសប្រហែស ឬការសាកល្បងធ្វើប្រតិបត្តិការផ្សេងៗ ការលុក លុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬដោយប្រយោលតែម្នាក់​ ឬដោយមានការចូលរួមពីអ្នកដទៃ អ្នក ត្រូវទទួលខុសត្រូវមុខច្បាប់ជាធរមាន ទោះបីប្រព្រឹត្តដោយចេតនា ឬអចេត្តនាក្តី។

៩.៤.         អ្នកបានយល់ព្រមអនុវត្ត  ខ និងលក្ខខណ្ឌនានានៃកម្មវិធីនេះ, តាមគោលការណ៍ច្បាប់ និងបទប្បញត្តិផ្សេងៗទាក់ទងនឹង ការប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយ ដូចជាច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាដើម​។​ ការប្រើ ប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយនៅក្រៅប្រទេសកម្ពុជា គឺជាទទួលខុសត្រូវផ្ទាល់របស់អតិថិជន ដូច្នេះ អ្នកត្រូវគោរពទៅតាម ច្បាប់នៃប្រទេសនោះ។ ប្រៃសណីយ៍កម្ពុជា នឹងមិនទទួលខុសត្រូវនៅពេលដែលអ្នកប្រើប្រាស់សេវានេះនៅក្រៅប្រទេស កម្ពុជាឡើយ។

៩.៥.         អ្នកត្រូវប្រតិបត្តិតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ និងជាពិសេសលក្ខខណ្ឌដែលទាក់ទងទៅនឹងការប្រើប្រាស់លេខ សម្ងាត់ និងកម្មវិធីប៉ុស្តិ៍ផ្ញើលុយឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ ជៀសវាងអ្នកដទៃលួចបន្លំលុយ ឬអាចធ្វើ ប្រតិបត្តិការគណនី របស់អ្នក។ អ្នក ត្រូវប្រើកម្មវិធីប៉ុស្តិ៍ផ្ញើលុយ តែជាមួយទូរស័ព្ទចល័តផ្ទាល់ខ្លួនដែលបានចុះឈ្មោះ ដោយខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ ។

៩.៦.         អ្នកត្រូវផ្តល់ព័ត៌មានពិស្តារបន្ថែមទៀតជាបន្ទាន់មកប៉ុស្តិ៍ផ្ញើលុយ នៅពេលបាត់ទូរស័ព្ទ ឬត្រូវបានគេលួច ធ្វើប្រតិបត្តិការ សេវាប៉ុស្តិ៍ផ្ញើលុយរបស់អ្នក។

១០.   ការប្រឆាំងនឹងការសម្អាតលុយ និងការដាក់ទណ្ឌកម្ម

លោកអ្នកយល់ព្រមឲ្យប៉ុស្តិ៍ផ្ញើលុយធ្វើការរាំងខ្ទប់ ឬបដិសេធនូវដំណើការប្រតិបត្តិការណាមួយរបស់លោកអ្នក ប្រសិនបើប៉ុស្តិ៍ផ្ញើលុយ មានការសង្ស័យថា៖

ក.  ប្រតិបតិ្តការនោះល្មើសនឹងច្បាប់ណាមួយរបស់ប្រទេសកម្ពុជា ឬប្រទេសដទៃនោះ ឬ

ខ.  ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងដំណើរការនៃអំពើមិនស្របច្បាប់ ឬក៏ប្រតិបត្តិការនោះអនុវត្តឡើងក្នុងគោលបំណងដើម្បីធ្វើសកម្មភាពមិនស្របច្បាប់។

លោកអ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅប៉ុស្តិ៍ផ្ញើលុយ តាមការទាមទារដ៏សមហេតុសមផល ដើម្បីគ្រប់គ្រងការសម្អាតលុយ ឬហានិភ័យហិរញ្ញប្បទានភេរវកម្ម ឬដើម្បីអនុលោមទៅតាមច្បាប់ណាមួយក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃ ហើយលោកអ្នកយល់ព្រមថាប៉ុស្តិ៍ផ្ញើលុយ នឹងបើកចំហព័ត៌មានណាមួយ ដែលទាក់ទងនឹងប្រតិបត្តិការ និងគណនីប៉ុស្តិ៍ផ្ញើលុយ របស់លោកអ្នក ចំពោះភ្នាក់ងារអនុវត្តច្បាប់ ភ្នាក់ងារដាក់បទបញ្ជា ឬតុលាការ ដែលតម្រូវដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬនៅទីណាផេ្សងទៀត ។ លោកអ្នកបានប្រកាស និងទទួលស្គាល់ថា ប្រតិបត្តិការដាក់លុយ, ដកលុយ, ទូទាត់វិក្កយបត្រ ឬផ្ញើលុយរបស់លោកអ្នកនឹងមិនល្មើសច្បាប់ណាមួយនៅក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃឡើយ។

១១.   ទំនាក់ទំនងរបស់លោកអ្នកជាមួយធនាគារ

ប្រាក់របស់លោកអ្នកដែលបានដាក់ក្នុងគណនីប៉ុស្តិ៍ផ្ញើលុយ នឹងត្រូវបានតម្កល់ក្នុងគណនីធនាគារមួយ ។ ធនាគារនោះនឹងទទួលស្គាល់លោកអ្នកជាអតិថិជនរបស់ធនាគារដោយការដាក់ប្រាក់តម្កល់នៅធនាគារ ស្មើនឹងប្រាក់សមតុល្យនៃគណនីប៉ុស្តិ៍ផ្ញើលុយរបស់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកមិនមានផលប្រយោជន៏ស្របច្បាប់ និងផលកម្រៃនៅក្នុងគណនីធនាគារនោះទេ ហើយមានតែប៉ុស្តិ៍ផ្ញើលុយទេ ដែលអាចចេញសេចក្កីណែនាំបញ្ជាទៅធនាគារទាក់ទងនឹងគណនីនោះ ដោយរួមបញ្ចូលទាំងការផ្ញើប្រាក់ ការដាក់ប្រាក់ ការដកប្រាក់ ព័ត៌មានអំពីសមតុល្យគណនី និងព័ត៌មានផេ្សងៗទៀត និងប្រតិបត្តិការនៅលើគណនីធនាគារនោះ ។ ប្រសិនបើប៉ុស្តិ៍ផ្ញើលុយក្លាយទៅជាអសាធនភាព​​ (ត្រូវបិទទ្វារដោយសារអស់ដើមទុន ) ធនាគារនឹងធានា ព្រមទាំងធើ្វការបង់ជូនលោកអ្នកនូវប្រាក់សមតុល្យនៃគណនីរបស់លោកអ្នក ដែលមិនបានសងគ្រប់គ្រាន់ក្នុងនីតិវិធីជម្រះបញ្ជីនោះ។

១២.   ការទូទាត់សំណង

លោកអ្នកយល់ព្រមសងប៉ុស្តិ៍ផ្ញើលុយ ចំពោះការខាតបង់ណាមួយដែលប៉ុស្តិ៍ផ្ញើលុយបានទទួលរងដែលកើតឡើង ដោយផ្ទាល់ ឬដោយប្រយោលដោយការប្រព្រឹត្តរបស់លោកអ្នក៖

ក.          មិនបានអនុវត្តតាមកាតព្វកិច្ចរបស់លោកអ្នកដែលស្ថិតក្រោមខចែង និងលក្ខខណ្ឌទាំងនេះ ឬ

ខ.          បានប្រព្រឹត្តដោយធេ្វសប្រហែស ដោយការបោកប្រាស់​ ដោយគ្មានការអនុញ្ញាត ឬប្រតិបត្តិការក្លែងបន្លំក្នុង ការប្រើប្រាស់សេវាប៉ុស្តិ៍ផ្ញើលុយរបស់លោកអ្នក។

        លោកអ្នកយល់ព្រមដោយស្ម័គ្រចិត្តក្នុងការទទួលយកនូវរាល់ការខាតបង់ទាំងអស់ដែលលោកអ្នកទទួលសង ឬអាច⁣ នឹងទទួលសងតាមខចែង និងលក្ខខណ្ឌទាំងនេះ។

១៣.    ការបញ្ឈប់ ឬធ្វើមោឃភាពសេវាប៉ុស្តិ៍ផ្ញើលុយ

១៣.១. ដោយលោកអ្នក(អតិថិជន)

ក.         អ្នកត្រូវធ្វើការដកប្រាក់ ឬបង្វែរលុយចេញពីគណនីប៉ុស្តិ៍ផ្ញើលុយ ឲ្យនៅសមតុល្យសូន្យជាមុន ទើបអាច ស្នើសុំបញ្ឈប់ ឬមោឃភាពសេវានេះបាន។

ខ.  អ្នកអាចស្នើសុំបញ្ឈប់ ឬធ្វើមោឃភាពសេវាប៉ុស្តិ៍ផ្ញើលុយបានដោយខ្លួនឯងផ្ទាល់ តាមរយៈទូរស័ព្ទចល័តដែលភ្ជាប់សេវាប៉ុស្តិ៍ផ្ញើលុយ ដោយមិនឆ្លងកាត់ការអនុម័តិពីប៉ុស្តិ៍ផ្ញើលុយឡើយ។

១៣.២. ដោយប៉ុស្តិ៍ផ្ញើលុយ

ក.         តម្រូវដោយច្បាប់ ឬ មានមូលហេតុដទៃទៀតដែលប៉ុស្តិ៍ផ្ញើលុយ ពិចារណាទៅឃើញថាសមរម្យ។ ក្នុងករណីដែល ប៉ុស្តិ៍ផ្ញើលុយ អនុវត្តសិទិ្ធរបស់ខ្លួនដែលមានក្នុង ខនេះប៉ុស្តិ៍ផ្ញើលុយ នឹងជូនដំណឹងទៅលោកអ្នកភា្លម ដោយមិនចាំ បាច់ជូនដំណឹងជាមុន ហើយប៉ុស្តិ៍ផ្ញើលុយក៏មិនទទួលខុសត្រូវ ឬក៏ទទួលសងចំពោះការខាតបង់ណាមួយ ដែលលោក អ្នកអាចនឹងទទួលរង ជាលទ្ធផលចេញមកពីការអនុវត្តនេះទេ។

ខ. ក្នុងករណីដែលលោកអ្នកមិនបានប្រើប្រាស់គណនីប៉ុស្តិ៍ផ្ញើលុយរបស់លោកអ្នកចំនួនដប់ពីរ(១២)ខែ នោះប៉ុស្តិ៍ផ្ញើលុយ នឹងគិតកម្រៃថែទាំគណនីរបស់លោកអ្នកចំនួន 0.50$ ដុល្លារអាមេរិក ឬ ប្រហែលនឹងប្រាក់រៀលខ្មែរ ២០០០៛។ ក្រៅ ពីនេះ ប៉ុស្តិ៍ផ្ញើលុយ មានសិទ្ធិព្យួរ ឬបញ្ចប់ចំពោះការប្រើប្រាស់គណនីប៉ុស្តិ៍ផ្ញើលុយរបស់អតិថិជនសម្រាប់ហេតុផល ណាមួយដែលបានកំណត់ដូចខាងក្រោម និងរួមទាំងហេតុផលផ្សេងៗទៀត៖

  • ប៉ុស្តិ៍ផ្ញើលុយ យល់ឃើញថា អតិថិជនបានប្រព្រឹត្តមិនស្មោះត្រង់មានការក្លែងបន្លំប្រព្រឹត្តិអំពើខុស ច្បាប់ ឬបទល្មើសព្រហ្មទណ្ឌណាមួយ ឬការលាក់លៀមណាមួយ
  •  អតិថិជន បានធ្វើរំលោភលើបញ្ញត្តិណាមួយនៃខចែង និងលក្ខខណ្ឌ ឬបានចូលរួមនៅក្នុងការប្រព្រឹត្ត ណាមួយដែលធ្វើឲ្យមានការខូចខាតដល់ប៉ុស្តិ៍ផ្ញើលុយ
  • អតិថិជន បានប្រព្រឹត្តិសកម្មភាពរំលោភណាមួយលើច្បាប់ ឬបទបញ្ញត្តិដែលដាក់ឲ្យប្រើប្រាស់ដោយ ភាគីណាមួយឬស្ថាប័នប្រតិបត្តិ ឬទីភ្នាក់ងាររាជរដ្ឋាភិបាល
  • អតិថិជនបានបញ្ជូនសំណុំឯកសារមិនពិត ឬបានប្រកាសមិនពិតក្នុងអំឡុងពេលនៃការចុះឈ្មោះ ប្រើប្រាស់ ប៉ុស្តិ៍ផ្ញើលុយ
  • អតិថិជន បានប្រព្រឹត្តិដោយចេតនាអាក្រក់ ឬមានគំនិតអាក្រក់ ឬ
  • ប៉ុស្តិ៍ផ្ញើលុយ យល់ឃើញថាទង្វើរបស់អតិថិជនធ្វើឲ្យខូចខាតផលប្រយោជន៍របស់ប៉ុស្តិ៍ផ្ញើលុយ ។

១៣.៣.   ក្រោយពេលបញ្ចប់ការប្រើប្រាស់

ក្នុងករណីដែលលោកអ្នកត្រូវបានបញ្ចប់ (ដែលរួមទាំងការបញ្ចប់ដែលបណ្តាលមកពីការបិទគណនីប៉ុស្តិ៍ផ្ញើលុយ របស់លោកអ្នក) ប៉ុស្តិ៍ផ្ញើលុយ នឹងរៀបចំឲ្យមាននូវការទូទាត់ប្រាក់សមតុល្យនៃសាច់ប្រាក់ដែលបានកត់ត្រាទុកនៅក្នុង គណនីប៉ុស្តិ៍ផ្ញើលុយរបស់លោកអ្នកទៅលោកអ្នកវិញនៅថៃ្ង ដដែលនោះតាមអាសយដ្ឋានរបស់ខ្លួន។ ក្នុងករណីដែល ប៉ុស្តិ៍ផ្ញើលុយ មិនអាចទាក់ទងលោកអ្នកតាម អាសយដ្ឋាននោះទេប៉ុស្តិ៍ផ្ញើលុយនឹងប្រើឲ្យអស់កិច្ចខំប្រឹងប្រែងដែល សមស្រមមួយដើម្បីរៀបចំការទូទាត់ទៅលោអ្នកដោយវិធីផេ្សងដទៃទៀត ។

១៤.    ភាពមិនប្រក្រតី សំណួរ និងការប្តឹងតវ៉ា

សូមទំនាក់ទំនងមកផ្នែកបម្រើសេវាកម្មអតិថិជនរបស់ប៉ុស្តិ៍ផ្ញើលុយ ប្រសិនបើលោកអ្នកសង្ស័យថា ភាពមិនប្រក្រតីបានកើតឡើងនៅក្នុងគណនីប៉ុស្តិ៍ផ្ញើលុយ ឬលើប្រតិបត្តិការណាមួយ ឬប្រសិនបើលោកអ្នកមានសំណួរ ឬការប្តឹងតវ៉ាណាមួយនោះ ។

ដើម្បីជួយប៉ុស្តិ៍ផ្ញើលុយ ក្នុងការស៊ើបអង្កេត លោកអ្នកនឹងត្រូវតម្រូវឲ្យផ្តល់ជូននូវព័ត៌មានដូចខាងក្រោម៖

ក.         ឈ្មោះ និងលេខគណនីប៉ុស្តិ៍ផ្ញើលុយ របស់លោកអ្នក

ខ.         ព័ត៌មានលម្អិតនៃប្រតិបត្តិការដែលពាក់ព័ន្ធនេះ និង

គ.         ចំនួនទឹកប្រាក់នៃប្រតិបត្តិការដែលសង្ស័យថាមានភាពមិនប្រក្រតី ឬក៏ស្ថិតក្នុងការតវ៉ា។ ប៉ុស្តិ៍ផ្ញើលុយ នឹងមិន ទទួលខុសត្រូវចំពោះការខាតបង់ណាមួយដែលទទួលរងដោយលោកអ្នក ប្រសិនបើលោកអ្នកមិនស្នើឲ្យ ប៉ុស្តិ៍ផ្ញើលុយពិចារណាដោះស្រាយបញ្ហានោះនៅក្នុងរយៈពេលសាមសិប(៣០)ថ្ងៃ ។

១៥.    រូបិយប័ណ្ណ

លោកអ្នកយល់ព្រមប្រើប្រាស់អត្រាប្តូរប្រាក់មួយ (អត្រាប្តូរប្រាក់ពីធនាគារជាតិនៃកម្ពុជា ឬ​ធនាគារអេស៊ីលីដា) ដែលត្រូវ បានជ្រើសរើសឡើងដោយប៉ុស្តិ៍ផ្ញើលុយ នៅពេលណាដែលលោកអ្នកធើ្វប្រតិបត្តិការទូទាត់រូបិយប័ណ្ណផ្សេងទៀត។

១៦.    ការជូនដំណឹង (ការកែប្រែ)

ប៉ុស្តិ៍ផ្ញើលុយ នឹងជូនដំណឹងមុនរហូតដល់ ៣០ថ្ងៃ ទៅអ្នក ករណីមានការបញ្ឈប់ ការពន្យារពេល ឬការកែប្រែលើខនិងលក្ខខណ្ឌនៃការប្រើប្រាស់, ថ្លៃសេវា ឬបញ្ហាផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នក តាមរយៈមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយ ដូចខាងក្រោម ៖

  • ផ្ញើរសារទៅកាន់ទូរស័ព្ទអ្នក ដោយផ្ទាល់ (ទូរស័ព្ទដែលបានភ្ជាប់សេវាប៉ុស្តិ៍ផ្ញើលុយ) ។
  • ផ្សព្វផ្សាយនៅសាខាប្រៃសណីយ៍កម្ពុជា ក៏ដូចជាភ្នាក់ងាររបស់ប៉ុស្តិ៍ផ្ញើលុយ ។
  • ផ្សព្វផ្សាយនៅក្នុងវិបសាយ (www.cambodiapost.post , www.postransfers.com)​ ។

១៧.    ការផេ្ទរសិទិ្ធ

ប៉ុស្តិ៍ផ្ញើលុយ អាចផ្តល់ ឬផ្ទេរនូវសិទិ្ធ និងកាតព្វកិច្ចទាំងអស់ ឬមួយផ្នែកណានោះដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង នេះទៅភាគីទីបីណាមួយដោយមិនចាំបាច់ប្រាប់លោកអ្នក ឬ ដោយមិនចាំបាច់ទទួលបាននូវការព្រមព្រៀងពីលោកអ្នក។ លោកអ្នកយល់ព្រមថានឹងធើ្វ ឬអនុវត្តទៅលើឯកសារគ្រប់យ៉ាងដែលប៉ុស្តិ៍ផ្ញើលុយផ្តល់ជូនដើម្បីធើ្វឲ្យការផ្តល់ ឬ ការផេ្ទរ សិទិ្ធដែលបានពិចារណាខាងលើនេះមានសុពលភាព ។

១៨.     ប្រធានស័ក្ត

គ្មានភាគីណាមួយត្រូវទទួលខុសត្រូវចំពោះការខាតបង់ ឬការខកខានអនុវត្តលក្ខខណ្ឌ ឬបទបញ្ញត្តិណាមួយនៃ លក្ខខណ្ឌនេះដែលកើតទ្បើងដោយសារហេតុផល ឬ​មូល​ហេតុ​ដែលមិនអាចគ្រប់គ្រង ឬទប់ស្កាត់បាន ដូចជា កូដកម្ម ការឈប់​សកម្មភាព​ការងារ ជម្លោះការងារ ប្រធានស័ក្ត គ្រោះធម្មជាតិ សកម្មភាព   រដ្ឋាភិបាល អគ្គីភ័យ គ្រោះទឹកជំនន់ ខ្យល់ព្យុះ កុប្បកម្ម ភាពខ្វះឬខកខានកម្លាំង ភាពបរាជ័យនៃប្រព័ន្ធភ្លាមៗ និងមិន​អាច​រំពឹង​ទុកបាន សង្គ្រាម ការបំផ្លិច បំផ្លាញដោយចេតនាជាដើម។

១៩.            លក្ខខណ្ឌផ្សេងៗ

១៩.១.   លក្ខខណ្ឌនៃការប្រើប្រាស់នេះ សរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស ប្រសិនបើចំណុចណាមួយមានអត្ថន័យខុសគ្នា រវាងភាសាខ្មែរ និងភាសាអង់គ្លេសនោះ លក្ខខណ្ឌជាភាសាខ្មែរ ត្រូវយកជាបានការ ។

១៩.២.         លក្ខខណ្ឌនៃការប្រើប្រាស់នេះ ត្រូវអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំបានអាន និងយល់ព្រមគ្រប់លក្ខខណ្ឌដែលបានបញ្ជាក់ខាងលើនេះ ។


Address: Corner Street 13 & 102, Sangkat WatPhnom, Khan DaunPenh, Phnom Penh, Cambodia 12000


Email: [email protected]


Website: www.eze-app.com


Tel: (855) 88 734 8888